ព្រះត្រៃបិដក ភាគ ៩៩

 [៦២] ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ដ​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… ញុំាង​វិបស្សនា​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ ឲ្យ​កើតឡើង នូវ​សីល ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន​… អាស្រ័យ​នូវ​បញ្ញា ហើយ​ញុំាង​ឈាន ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​… ញុំាង​វិបស្សនា​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន​… បញ្ញា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦៣] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៦៤] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​អនុលោម ដែល​មាន​អារម្មណ៍​តូចឆ្មារ (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637829743316724812
ទៅកាន់ទំព័រ៖