ព្រះត្រៃបិដក ភាគ ៩៩

 [៦៦៥] សនិ​ទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឃើញច្បាស់​នូវ​រូប​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​រូប​នោះ ទើប​កើតឡើង ទិដ្ឋិ​… វិចិកិច្ឆា​… ឧទ្ធច្ចៈ​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ខន្ធ​ជាស​និទស្សន​សប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៦៦] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ចក្ខុ​… នូវ​កាយ ពួក​សំឡេង ពួក​ក្លិន ពួក​រស​… នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ សទ្ទាយតនៈ (ជា​បច្ច័យ) នៃ​សោតវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​ខន្ធ ជា​អនិទស្សន​សប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637829829733721936
ទៅកាន់ទំព័រ៖