ព្រះត្រៃបិដក ភាគ ៩៩

បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៦៨] សនិ​ទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​រូប​ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​រូប​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​កើតឡើង។
 [៦៦៩] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ចក្ខុ​… នូវ​កាយ ពួក​សំឡេង ពួក​ក្លិន​… ធ្វើ​នូវ​ពួក​ផោដ្ឋព្វៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ផោដ្ឋព្វៈ​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​កើតឡើង។
 [៦៧០] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព​… ចេញ​អំពី​ឈាន​… ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ​… ចេញ​អំពី​ផល​… ធ្វើ​នូវ​ផល ឲ្យ​ជាទី​គោរព​…
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637829830191331930
ទៅកាន់ទំព័រ៖