ព្រះត្រៃបិដក ភាគ ៩៩

ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ព្រះនិព្វាន​ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ… នូវ​វត្ថុ​… នូវ​ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ កព​ឡិង្កា​រា​ហារ​… ធ្វើ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព​… ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៦៧១] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ ប្រស្នា​ទាំង៧ ក្នុង​អនិទស្សន​អប្បដិឃ​មូល​កៈ ឯអធិបតិ​ធម៌ បណ្ឌិត គប្បី​ចែក​តាម​ការសង្គ្រោះ​នូវ​រូប៣ប្រការ​ទៀត​ចុះ។
 [៦៧២] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃ​ធម៌​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​អនិទស្សន​អប្ប​ដិ​ឃៈ​ក្រោយៗ
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637829830455567370
ទៅកាន់ទំព័រ៖