ព្រះត្រៃបិដក ភាគ ៩៩
ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៦៧៣] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយសមនន្តរប្បច្ច័យ គឺដូចគ្នានឹងអនន្តរប្បច្ច័យដែរ។
[៦៧៤] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ តែបណ្ឌិតត្រូវធ្វើឲ្យមានរបៀបរៀបរយផងចុះ។ ក្នុងអញ្ញមញ្ញប្បច្ច័យ ដូចអញ្ញមញ្ញប្បច្ច័យ ក្នុងបដិច្ចវារៈ។ ក្នុងនិស្សយប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។
[៦៧៥] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលកាលប្រាថ្នានូវវណ្ណសម្បទា ឲ្យនូវទាន នូវសីល…
ID: 637829830714273599
ទៅកាន់ទំព័រ៖