ព្រះត្រៃបិដក ភាគ ៩៩

នូវ​ឧបោសថកម្ម​… វណ្ណ​សម្បទា ជា​បច្ច័យ​នៃ​សទ្ធា បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦៧៦] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល កាល​ប្រាថ្នា​នូវ​ចក្ខុ​សម្បទា​… នូវ​កាយសម្បទា​… នូវ​សទ្ទ​សម្បទា​… កាល​ប្រាថ្នា​នូវ​ផោដ្ឋព្វ​សម្បទា ឲ្យ​នូវ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… នូវ​រដូវ​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… នូវ​ឈាន​… នូវ​វិបស្សនា​… នូវ​មគ្គ​… នូវ​អភិញ្ញា​… នូវ​សមាបត្តិ​… សម្លាប់​នូវ​សត្វ បំបែក​នូវ​សង្ឃ ចក្ខុ​សម្បទា​… ផោដ្ឋព្វ​សម្បទា​… រដូវ​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637829830917561807
ទៅកាន់ទំព័រ៖