ព្រះត្រៃបិដក ភាគ ៩៩

 [៦៧៧] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​អនិទស្សន​សប្បដិ​ឃធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… នូវ​ឈាន​… នូវ​សមាបត្តិ​… តម្លើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល​… នូវ​បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ​… អាស្រ័យ​នូវ​ភោជន ហើយ​ឲ្យ​នូវ​ទាន​… បំបែក​នូវ​សង្ឃ ពួក​ខន្ធ​ជា​អនិទស្សន​អប្បដិឃៈ​… សទ្ធា បញ្ញា រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ​… ភោជន (ជា​បច្ច័យ) នៃ​សទ្ធា បញ្ញា។សេចក្តី​បំប្រួញ។ ជា​បច្ច័យ​នៃ​មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៦៧៨] សនិ​ទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ បាន​ដល់​អារម្មណ​បុរេ​ជាត គឺ​ដោយ​ទិព្វចក្ខុ​… រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637829831191289874
ទៅកាន់ទំព័រ៖