ព្រះត្រៃបិដក ភាគ ៩៩
[៦៧៩] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវកាយ… នូវពួកសំឡេង… នូវពួកផោដ្ឋព្វៈ… ថាមិនទៀង… ទោមនស្សកើតឡើង បុគ្គលឮនូវសំឡេង ដោយទិព្វសោតធាតុ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ។បេ។ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។
[៦៨០] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវវត្ថុ… នូវឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ កពឡិង្ការាហារ ថាមិនទៀង… ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយបុរេជាតប្បច្ច័យ។
ID: 637829831416485817
ទៅកាន់ទំព័រ៖