ព្រះត្រៃបិដក ភាគ ៩៩

 [៦៨១] សនិ​ទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត គឺ​រូបាយតនៈ​ក្តី វត្ថុ​ក្តី​… ជា​បច្ច័យ នៃ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៦៨២] អនិទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ​ក្តី វត្ថុ​ក្តី​… ផោដ្ឋព្វា​យតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៦៨៣] សនិ​ទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​សប្បដិ​ឃធម៌​ក្តី ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត គឺ​រូបាយតនៈ​ក្តី ចក្ខា​យតនៈ​ក្តី ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637829831694920721
ទៅកាន់ទំព័រ៖