ព្រះត្រៃបិដក ភាគ ៩៩
[៦៨៤] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយបច្ឆាជាតប្បច្ច័យ។ បានដល់បច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៦៨៥] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយបច្ឆាជាតប្បច្ច័យ។ បានដល់បច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាសនិទស្សនសប្បដិឃៈ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ ប្រស្នាទាំង៧ បណ្ឌិតគប្បីចែកយ៉ាងនេះចុះ តែការសង្គ្រោះនូវរូប មាន៣យ៉ាងដែរ។
[៦៨៦] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអាសេវនប្បច្ច័យ គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈមុនៗ ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈក្រោយៗ ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
ID: 637829831957783004
ទៅកាន់ទំព័រ៖