ព្រះត្រៃបិដក ភាគ ៩៩

 [៦៥] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៦៦] ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ នៃ​ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​អនុលោម ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៦៧] ធម៌​ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន ដោយ​អា​សេវន​ប្ប​ច្ច័​យ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៦៨] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637829743567821015
ទៅកាន់ទំព័រ៖