ព្រះត្រៃបិដក ភាគ ៩៩

 [៦៨៧] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៦៨៨] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​កម្ម​ប្ប​ច្ច័​យ ប្រស្នា​ទាំង៧ ដែល​ជា​សហជាត និង​នានា​ខណិ​កៈ បណ្ឌិត គប្បី​ចែក​តាម​ហេតុ​យ៉ាងនេះ​ចុះ តែ​ការសង្គ្រោះ​នូវ​រូប មាន៣យ៉ាង​ដែរ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637829832307122790
ទៅកាន់ទំព័រ៖