ព្រះត្រៃបិដក ភាគ ៩៩
[៦៨៩] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយវិបាកប្បច្ច័យ ខន្ធ២… ខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៦៩០] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយវិបាកប្បច្ច័យ គឺពួកវិបាកក្ខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយវិបាកប្បច្ច័យ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយវិបាកប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ឯបញ្ហាទាំង៧ និងបវត្តិប្បដិសន្ធិ បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ។
ID: 637829832531396238
ទៅកាន់ទំព័រ៖