ព្រះត្រៃបិដក ភាគ ៩៩
[៦៩១] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃអនិទស្សនអប្បដិឃធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយអាហារប្បច្ច័យ ពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដោយអាហារប្បច្ច័យ។
[៦៩២] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយអាហារប្បច្ច័យ ពួកអាហារ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនសប្បដិឃៈ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ជាសនិទស្សនសប្បដិឃៈ ដោយអាហារប្បច្ច័យ ប្រស្នាទាំង៧ក្តី បវត្តិប្បដិសន្ធិក្តី បណ្ឌិត គប្បីចែកយ៉ាងនេះចុះ ឯកពឡិង្ការាហារ បណ្ឌិត គប្បីធ្វើឲ្យដូចក្នុងប្រស្នាទាំង៧ដែរ។
ID: 637829832773839171
ទៅកាន់ទំព័រ៖