ព្រះត្រៃបិដក ភាគ ៩៩

 [៦៩៣] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្ទ្រិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយិន្ទ្រិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។
 [៦៩៤] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្ទ្រិយ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ពួក​ឥន្ទ្រិយ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។
 [៦៩៥] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្ទ្រិយ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ពួក​ឥន្ទ្រិយ ជា​អនិទស្សន​អប្បដិឃៈ
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637829833038303960
ទៅកាន់ទំព័រ៖