ព្រះត្រៃបិដក ភាគ ៩៩

ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ បវត្តិ​ប្ប​ដិ​សន្ធិ​ក្តី ប្រស្នា​ទាំង៧ក្តី បណ្ឌិត (គប្បី​ចែក) យ៉ាងនេះ​ចុះ ឯរូប​ជីវិតិន្ទ្រិយ បណ្ឌិត គប្បី​ចែក​ក្នុង​ទី​បំផុតៗ។
 [៦៩៦] អនិទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្ទ្រិយ​ក្តី ចក្ខុវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ កាយិន្ទ្រិយ​ក្តី កាយវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​កាយវិញ្ញាណ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។
 [៦៩៧] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637829833268749811
ទៅកាន់ទំព័រ៖