ព្រះត្រៃបិដក ភាគ ៩៩
[៦៩៨] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។
[៦៩៩] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ពួកខន្ធជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃកាយនេះ ជាអនិទស្សនអប្បដិឃៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
ID: 637829833514339926
ទៅកាន់ទំព័រ៖