ព្រះត្រៃបិដក ភាគ ៩៩

 [៧០០] អនិទស្សន​អប្បដិឃ​ធម៌ ជា​បច្ច័យ នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ​ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​កាយ​នេះ ជាស​និទស្សន​សប្ប​ដិ​ឃៈ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ប្រស្នា៥ដ៏​សេស បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដូច​សហជាត និង​បច្ឆា​ជាត​យ៉ាងនេះ​ចុះ។
 [៧០១] សនិ​ទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​សប្បដិ​ឃធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​នូវ​រូប​ទាំងឡាយ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង នូវ​រូប​ដោយ​ទិព្វចក្ខុ​… រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧០២] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​អនិទស្សន​សប្បដិ​ឃធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637829833757804699
ទៅកាន់ទំព័រ៖