ព្រះត្រៃបិដក ភាគ ៩៩

ជា​បច្ច័យ​នៃ​មហាភូត២ ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូត២ ជា​បច្ច័យ​នៃ​មហាភូត១ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ពួក​កដ​ត្តា​រូប និង​ពួក​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខា​យតនៈ និង​រសាយតនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន ឧតុសមុដ្ឋាន មហាភូត១ ជា​បច្ច័យ​នៃ​មហាភូត២ ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូត២ ជា​បច្ច័យ​នៃ​មហាភូត១ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ឧតុសមុដ្ឋាន និង​ពួក​មហាភូត ជា​បច្ច័យ​នៃ​ពួក​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ របស់​ពួក​អសញ្ញ​សត្វ ជា​បច្ច័យ​នៃ​មហាភូត២ ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូត២…។
 [៧០៣] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ដូច​ក្នុង​និស្សយ​ប្ប​ច្ច័​យ ក្នុង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637829833982973549
ទៅកាន់ទំព័រ៖