ព្រះត្រៃបិដក ភាគ ៩៩
[៧០៤] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកមហាភូត ជាអនិទស្សនសប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ពួកកដត្តារូប និងពួកឧបាទារូប ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ បណ្ឌិតគប្បីឲ្យពិស្តារ រហូតដល់ពួកអសញ្ញសត្វផងចុះ។ បុរេជាត គឺនូវចក្ខុ… នូវកាយ… នូវពួកសំឡេង… នូវពួកផោដ្ឋព្វៈ ថាមិនទៀង… ទោមនស្សកើតឡើង ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ ប្រស្នា៤ដ៏សេស បណ្ឌិត គប្បីឲ្យពិស្តារដូចគ្នានឹងសហជាតប្បច្ច័យ ក្នុងបដិច្ចវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាឡើយ។
[៧០៥] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២…
ID: 637829834240306862
ទៅកាន់ទំព័រ៖