ព្រះត្រៃបិដក ភាគ ៩៩

អាបោធាតុ (ជា​បច្ច័យ) នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ពួក​កដ​ត្តា​រូប និង​អាបោធាតុ ពួក​ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ជា​បច្ច័យ​នៃ​ឥន្ទ្រិយ​ផង នៃ​កព​ឡិង្កា​រា​ហារ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… អាបោធាតុ របស់​ពួក​អសញ្ញ​សត្វ (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ។ បុរេ​ជាត គឺ​នូវ​វត្ថុ​… នូវ​ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ អាបោធាតុ​… នូវ​កព​ឡិង្កា​រា​ហារ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនិទស្សន​អប្បដិឃៈ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនិទស្សន​អប្បដិឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯរូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ ប្រស្នា៦ដ៏​សេស បណ្ឌិត​គប្បី​ចែក​យ៉ាងនេះ​ចុះ ឯសហជាត​ប្ប​ច្ច័​យក្តី បច្ឆា​ជាត​ប្ប​ច្ច័​យក្តី អាហារ​ប្ប​ច្ច័​យក្តី ឥន្ទ្រិយ​ប្ប​ច្ច័​យក្តី បណ្ឌិត គប្បី​ធ្វើ​យ៉ាងនេះ​ដែរ។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637829834412432501
ទៅកាន់ទំព័រ៖