ព្រះត្រៃបិដក ភាគ ៩៩

 [៧០៦] សនិ​ទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​រូបាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧០៧] អនិទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ​នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​… សេចក្តី​បំប្រួញ។ (ឯ​ពួក​ខន្ធ) របស់​ពួក​អសញ្ញ​សត្វ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
 [៧០៨] អនិទស្សន​សប្បដិ​ឃធម៌​ក្ដី អនិទស្សន​អប្បដិឃ​ធម៌​ក្ដី នៃ​អនិទស្សន​អប្បដិឃ​ធម៌​…។ សេចក្ដី​បំប្រួញ។
 [៧០៩] អនិទស្សន​សប្បដិ​ឃធម៌​ក្តី អនិទស្សន​អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ក្តី
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637829834711558081
ទៅកាន់ទំព័រ៖