ព្រះត្រៃបិដក ភាគ ៩៩
ពួកមហាភូតក្តី (ជាបច្ច័យ) នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈ (ខន្ធទាំងនោះ) បណ្ឌិតគប្បីធ្វើឲ្យរហូតដល់ពួកអសញ្ញសត្វផងចុះ ឯបុរេជាត គឺចក្ខាយតនៈក្ដី… វត្ថុក្តី… ផោដ្ឋព្វាយតនៈក្ដី វត្ថុក្តី ជាបច្ច័យនៃពួកខន្ធ ជាអនិទស្សនអប្បដិឃៈ ដោយអត្ថិប្បច្ច័យ ប្រស្នាដ៏សេស បណ្ឌិតគប្បីចែកផងចុះ។
[៧១០] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបាយតនៈក្ដី ចក្ខាយតនៈក្ដី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។
[៧១១] សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត គឺរូបាយតនៈក្ដី ចក្ខាយតនៈក្ដី ចក្ខុវិញ្ញាណក្ដី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ។
នត្ថិប្បច្ច័យ និងវិគតប្បច្ច័យ ដូចគ្នានឹងអនន្តរប្បច្ច័យ។ អវិគតប្បច្ច័យ ដូចគ្នានឹងអត្ថិប្បច្ច័យដែរ។
ID: 637829834991883580
ទៅកាន់ទំព័រ៖