ព្រះត្រៃបិដក ភាគ ៩៩

ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ វារៈ​នៃ​ការរាប់​ទាំងអស់ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៧១៥] សនិ​ទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៧១៦] អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​សប្បដិ​ឃធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ។ អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ។ អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​អប្បដិឃ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អនិទស្សន​សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​សប្បដិ​ឃធម៌​ផង អនិទស្សន​អប្បដិឃ​ធម៌​ផង
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637829835692095642
ទៅកាន់ទំព័រ៖