ព្រះត្រៃបិដក ភាគ ៩៩
អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី (ជាបច្ច័យ) នៃអនិទស្សនអប្បដិឃធម៌… បានដល់សហជាត និងបុរេជាត។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃអនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនអប្បដិឃធម៌ក្ដី ជាបច្ច័យ នៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សនសប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ក្តី ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង នៃអនិទស្សសប្បដិឃធម៌ផង នៃអនិទស្សនអប្បដិឃធម៌ផង ដោយសហជាតប្បច្ច័យ។
[៧២០] សនិទស្សនសប្បដិឃធម៌ក្ដី អនិទស្សនសប្បដិឃធម៌ក្ដី ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌… បានដល់បុរេជាត។
ID: 637829836582092788
ទៅកាន់ទំព័រ៖