ព្រះត្រៃបិដក ភាគ ៩៩
ឯនានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយកម្មប្បច្ច័យ។
[៧២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ បានដល់នានាខណិកៈ គឺចេតនា ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមានអារម្មណ៍តូចឆ្មារ ដោយកម្មប្បច្ច័យ។
[៧៣] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយវិបាកប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៣
ID: 637829744103121162
ទៅកាន់ទំព័រ៖