ព្រះត្រៃបិដក ភាគ ៩៩
[៧៩] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៨០] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយឧបនិស្សយប្បច្ច័យ។
[៨១] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍មានប្រមាណមិនបាន ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៨២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[៨៣] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៨៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងនសហជាតប្បច្ច័យ មានវារៈ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងននិស្សយប្បច្ច័យ មានវារៈ៩
ID: 637829744780724487
ទៅកាន់ទំព័រ៖