ព្រះត្រៃបិដក ភាគ ៩៩
[៩០] ធម៌ជាកណ្ដាល អាស្រ័យនូវធម៌ជាកណ្ដាលផង នូវធម៌ជាន់ខ្ពស់ផង… ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាន់ខ្ពស់ផង នូវពួកមហាភូតផង។
[៩១] ធម៌ជាកណ្ដាល អាស្រ័យនូវធម៌ថោកទាបផង នូវធម៌ជាកណ្តាលផង … ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធថោកទាបផង នូវពួកមហាភូតផង។ ហីនត្តិកៈ បណ្ឌិតគប្បីឲ្យពិស្ដារ ប្រហែលនឹងសង្កិលិដ្ឋត្តិកៈផងចុះ។ ចប់បរិបូណ៌។
ចប់ ហីនត្តិកៈ ទី១៤។
ID: 637829746039071269
ទៅកាន់ទំព័រ៖