ព្រះត្រៃបិដក ភាគ ៩៩
[១០១] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ដែលមិនទៀង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមិនទៀង នូវខន្ធ២… ពាហិរ អាស្រ័យនូវមហាភូត១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… អាហារ… ឧតុ… របស់ពួកអសញ្ញសត្វ… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[១០២] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង។ សេចក្តីបំប្រួញ។
[១០៣] ធម៌ដែលមានសភាពខុស និងទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង។
[១០៤] ធម៌ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ ដែលមានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវពួកខន្ធ ដែលមានសភាពត្រូវ និងទៀង។
ID: 637829747167241571
ទៅកាន់ទំព័រ៖