ព្រះត្រៃបិដក ភាគ ៩៩
[១០៥] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមិនទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលមិនទៀង នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ អាស្រ័យនូវវត្ថុ មហាភូត១…។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ។បេ។
[១០៦] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង … ព្រោះនអនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ បច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[១០៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
ID: 637829747434798215
ទៅកាន់ទំព័រ៖