ព្រះត្រៃបិដក ភាគ ៩៩
[១៣] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ ក្នុងអរូប នូវខន្ធ២… បដិសន្ធិមិនមាន ក្នុងអារម្មណ៍ដល់នូវសភាពធំ ព្រោះនបុរេជាតប្បច្ច័យទេ។
[១៤] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន ក្នុងអារុប្បៈ នូវខន្ធ២…។ នបច្ឆាជាតប្បច្ច័យ និងនអាសេវនប្បច្ច័យ ដូចគ្នានឹងនអធិបតិប្បច្ច័យដែរ។
[១៥] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានអារម្មណ៍តូចឆ្មារ។
[១៦] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានអារម្មណ៍ដល់នូវសភាពធំ។
ID: 637829737951119842
ទៅកាន់ទំព័រ៖