ព្រះត្រៃបិដក ភាគ ៩៩
បច្ចយវារៈ
[១១០] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។បេ។ ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។
[១១១] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២… វត្ថុពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ពួកខន្ធដែលមិនទៀង ពឹងផ្អែកនឹងមហាភូត១ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពខុស និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ ធម៌ដែលមានសភាពត្រូវ និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ
ID: 637829748073510415
ទៅកាន់ទំព័រ៖