ព្រះត្រៃបិដក ភាគ ៩៩

គឺ​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត។
 [១១២] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹង​ផែ្អ​កនឹង​ខន្ធ១ ដែល​មាន​សភាព​ខុស និង​ទៀង​ផង វត្ថុ​ផង នឹង​ខន្ធ២…។ ធម៌​ដែល​មិន​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ដែល​មិន​ទៀង​ផង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ពួក​មហាភូត​ផង។ ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ក្តី ធម៌​ដែល​មិន​ទៀង​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មាន​សភាព​ខុស និង​ទៀង​ផង វត្ថុ​ផង នឹង​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ពួក​មហាភូត​ផង។
 [១១៣] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ឯប្រស្នា ប្រហែល​គា្ន​នឹង​មិច្ឆត្ត​ធម៌​ដែរ។បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ផង​ចុះ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637829748314991556
ទៅកាន់ទំព័រ៖