ព្រះត្រៃបិដក ភាគ ៩៩
[១១៤] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ បណ្ឌិត គប្បីចែកឲ្យដូចគ្នានឹងបច្ច័យវារៈ ក្នុងកុសលត្តិកៈផងចុះ។ ព្រោះអវិគតប្បច្ច័យ។
[១១៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ១៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១៧ ក្នុងឈានប្បច្ច័យ មានវារៈ១៧ ក្នុងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
ID: 637829748651875068
ទៅកាន់ទំព័រ៖