ព្រះត្រៃបិដក ភាគ ៩៩
[១១៦] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ ដែលមិនទៀង… ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្ដី ពឹងផ្អែកនឹងអហេតុកក្ខន្ធ១ ដែលមិនទៀង នឹងខន្ធ២… វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកខន្ធ ពឹងផ្អែកនឹងវត្ថុ មហាភូត១… របស់ពួកអសញ្ញសត្វ… ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចកា្ខយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកអហេតុកក្ខន្ធ ដែលមិនទៀង ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[១១៧] ធម៌មិនទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀង។ វារៈ៥ បណ្ឌិត គប្បីធ្វើឲ្យប្រហែលគ្នានឹងកុសលត្តិកៈដែរ។
[១១៨] ធម៌ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពខុស និងទៀង។
ID: 637829748898272566
ទៅកាន់ទំព័រ៖