ព្រះត្រៃបិដក ភាគ ៩៩

 [១១៩] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ត្រូវ និង​ទៀង។
 [១២០] ធម៌​ដែល​មិន​ទៀង ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​ទៀង នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ សេចក្ដី​បំប្រួញ។ របស់​ពួក​អសញ្ញ​សត្វ​… ពឹងផ្អែក​នឹង​ចក្ខា​យតនៈ​… ពឹងផ្អែក​នឹង​កាយាយតនៈ​… ពួក​ខន្ធ​ដែល​មិន​ទៀង ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ពឹងផ្អែក​នឹង​វត្ថុ។
 [១២១] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង​ផង វត្ថុ​ផង។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637829749157283679
ទៅកាន់ទំព័រ៖