ព្រះត្រៃបិដក ភាគ ៩៩
[១២២] ធម៌ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងពួកខន្ធ ដែលមានសភាពត្រូវ និងទៀងផង នឹងវត្ថុផង។
[១២៣] ធម៌ដែលមិនទៀង ពឹងផ្អែកនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះនអនន្តរប្បច្ច័យ។ សេចក្ដីបំប្រួញ។ ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[១២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ និងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
ID: 637829749448962487
ទៅកាន់ទំព័រ៖