ព្រះត្រៃបិដក ភាគ ៩៩
[១២៨] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពត្រូវ និងទៀង នឹងខន្ធ២…។
[១២៩] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២។បេ។ ក្នុងខណៈនៃបដិសនិ្ធ…។
[១៣០] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង… ព្រោះអារម្មណប្បច្ច័យ។ សេចក្ដីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[១៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។ សេចក្ដីបំប្រួញ។ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១៣២] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ដែលមិនទៀង នឹងខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
ID: 637829750124226140
ទៅកាន់ទំព័រ៖