ព្រះត្រៃបិដក ភាគ ៩៩
[១៣៣] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ច្រឡំនឹងពួកខន្ធ ដែលមានសភាពខុស និងទៀង។
[១៣៤] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងពួកខន្ធ ដែលមានសភាពត្រូវ និងទៀង។
[១៣៥] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនទៀង នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
[១៣៦] ធម៌ដែលមានសភាពត្រូវ និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពត្រូវ និងទៀង… ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពត្រូវ និងទៀង ក្នុងអរូប នឹងខន្ធ២…។
[១៣៧] ធម៌ដែលមិនទៀង ច្រឡំនឹងធម៌ ដែលមិនទៀង… ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនទៀង ក្នុងអរូប… នឹងខន្ធ២… ក្នុងខណៈនៃបដិសន្ធិ…។
ID: 637829750422945543
ទៅកាន់ទំព័រ៖