ព្រះត្រៃបិដក ភាគ ៩៩

 [១៥២] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​អរិយៈ​ទាំងឡាយ តែង​ពិចារណា​នូវ​ពួក​កិលេស ដែល​មាន​សភាព​ខុស និង​ទៀង ដែល​លះ​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង ថា​មិន​ទៀង​… ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៥៣] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ ព្រះ​អរិយៈ​ទាំងឡាយ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637829751763473711
ទៅកាន់ទំព័រ៖