ព្រះត្រៃបិដក ភាគ ៩៩
[១៥៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ គឺពួកជនឲ្យទាន សមាទានសីល ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ នូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន… ចេញអំពីឈាន ហើយពិចារណានូវឈាន ព្រះអរិយៈទាំងឡាយ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ និងផល ដោយអារម្មណប្បច្ច័យ ព្រះអរិយៈទាំងឡាយ តែងពិចារណានូវពួកកិលេស ដែលមិនទៀង ដែលលះបង់ហើយ នូវកិលេស ដែលសង្កត់សង្កិនហើយ… ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… នូវចក្ខុ… នូវវត្ថុ… ឃើញនូវពួកខន្ធដែលមិនទៀង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រេកអរ រីករាយ រាគៈ ដែលមិនទៀង ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្ដរបស់បុគ្គល អ្នកប្រកបដោយចិត្ដដែលមិនទៀង ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ
ID: 637829752013703186
ទៅកាន់ទំព័រ៖