ព្រះត្រៃបិដក ភាគ ៩៩
ពួកខន្ធដែលមិនទៀង ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[១៥៥] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអារម្មណប្បច្ច័យ គឺរូបជីវិតិន្ទ្រិយ ជាបច្ច័យនៃមាតុឃាតកម្ម បិតុឃាតកម្ម អរហន្តឃាតកម្ម និងរុហិរុប្បាទកម្ម ដោយអារម្មណប្បច្ច័យ ពួកខន្ធដែលមានសភាពខុស និងទៀង របស់បុគ្គលកាលស្ទាបអង្អែលនូវវត្ថុណា កើតឡើង វត្ថុនោះ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពខុស និងទៀង ដោយអារម្មណប្បច្ច័យ។
[១៥៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ ដោយអារម្មណប្បច្ច័យ។
[១៥៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
ID: 637829752275632665
ទៅកាន់ទំព័រ៖