ព្រះត្រៃបិដក ភាគ ៩៩
[១៦២] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀងផង ធម៌ដែលមិនទៀងផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពត្រូវ និងទៀង (ជាបច្ច័យ) នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង។
[១៦៣] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន នូវសីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវពួកកុសល ដែលសន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ព្រះអរិយៈទាំងឡាយ ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិព្វានឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ និងផល ដោយអធិបតិប្បច្ច័យ បុគ្គលធ្វើនូវចក្ខុ… នូវវត្ថុ… ធ្វើនូវពួកខន្ធ ដែលមិនទៀង ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ដែលមិនទៀង ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមិនទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637829752814039661
ទៅកាន់ទំព័រ៖