ព្រះត្រៃបិដក ភាគ ៩៩
ជាបច្ច័យនៃទោមនស្ស ដែលមានសភាពខុស និងទៀង ដោយអនន្តរប្បច្ច័យ អនិយតមិច្ឆាទិដ្ឋិ (ជាបច្ច័យ) នៃនិយតមិច្ឆាទិដ្ឋិ ដោយអនន្តរប្បច្ច័យ។
[១៦៩] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអនន្តរប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។
[១៧០] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ប្រស្នា៩ មានសេចក្តីប្រហែលគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺប្រស្នា៣ មានសេចក្តីប្រហែលគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺប្រស្នា១៣ មានសេចក្តីប្រហែលគ្នានឹងកុសលត្តិកៈដែរ។
[១៧១] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ គឺមាតុឃាតកម្ម ជាបច្ច័យនៃបិតុឃាតកម្ម ដោយឧបនិស្សយប្បច្ច័យ មាតុឃាតកម្ម… បិតុឃាតកម្ម… អរហន្តឃាតកម្ម… រុហិរុប្បាទកម្ម… សង្ឃភេទកម្ម… ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។ ចក្កៈ បណ្ឌិតគប្បីធ្វើផងចុះ។
ID: 637829753502040499
ទៅកាន់ទំព័រ៖