ព្រះត្រៃបិដក ភាគ ៩៩
[២២] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ មានអារម្មណ៍ដល់នូវសភាពធំ ក្នុងអរូប…។
[២៣] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន… ព្រោះនវិប្បយុត្តប្បច្ច័យ គឺនូវខន្ធ១ ដែលមានអារម្មណ៍ប្រមាណមិនបាន ក្នុងអរូប… នូវខន្ធ២…។
[២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មាន៣វារៈ។បេ។ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[២៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ… ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
ID: 637829738604286513
ទៅកាន់ទំព័រ៖