ព្រះត្រៃបិដក ភាគ ៩៩

 [១៧៤] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ព្រះ​អរិយៈ​ទាំងឡាយ អាស្រ័យ​នូវ​មគ្គ ហើយ​ញុំាង​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​សមាបត្តិ ដែល​កើតឡើង​ហើយ ឃើញច្បាស់​នូវ​សង្ខារ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន មគ្គ​ជា​បច្ច័យ​នៃ​អត្ថប្បដិសម្ភិទា របស់​ពួក​ព្រះ​អរិយៈ​… នៃ​ឋានា​ឋាន​កោសល្ល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មគ្គ​ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១៧៥] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​ទៀង ហើយ​ឲ្យ​ទាន នូវ​សីល​… នូវ​ឧបោសថកម្ម​… ញុំាង​ឈាន​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ​… នូវ​មានះ​… ប្រកាន់ទិដ្ឋិ នូវ​សីល ដែល​មិន​ទៀង​… នូវ​សុតៈ ចាគៈ បញ្ញា រាគៈ បត្ថ​នា កាយិកសុខ កាយិកទុក្ខ រដូវ
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637829754030682813
ទៅកាន់ទំព័រ៖