ព្រះត្រៃបិដក ភាគ ៩៩

និង​ភោជន​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន​… សម្លាប់​អ្នក​និគម សទ្ធា​ដែល​មិន​ទៀង​… បញ្ញា​… រាគៈ​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិន​ទៀង នៃ​កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​បឋមជ្ឈាន (ជា​បច្ច័យ) នៃ​បឋមជ្ឈាន​នោះ​ឯង បរិកម្ម​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នោះ​ឯង បឋមជ្ឈាន (ជា​បច្ច័យ) នៃ​ទុតិយជ្ឈាន អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ បាណាតិបាត ជា​បច្ច័យ​នៃ​បាណាតិបាត ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ចក្កៈ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។
 [១៧៦] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ​ដែល​មិន​ទៀង ហើយ​ផ្តាច់​ជីវិត​មាតា​… បំបែក​សង្ឃ​… ទោសៈ​ដែល​មិន​ទៀង​… បត្ថ​នា​… កាយិកសុខ​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ផ្តាច់​ជីវិត​មាតា​… បំបែក​សង្ឃ​… រាគៈ​ដែល​មិន​ទៀង​… សេនាសនៈ ជា​បច្ច័យ​នៃ​មាតុឃាតកម្ម បិតុឃាតកម្ម
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637829754237664178
ទៅកាន់ទំព័រ៖