ព្រះត្រៃបិដក ភាគ ៩៩
[១៨៣] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលមិនទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[១៨៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអាសេវនប្បច្ច័យ គឺពួកខន្ធមុនៗ ដែលមិនទៀង ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលមិនទៀង ដោយអាសេវនប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអាសេវនប្បច្ច័យ។
[១៨៥] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអាសេវនប្បច្ច័យ គឺទោមនស្ស ដែលមិនទៀង ជាបច្ច័យនៃទោមនស្ស ដែលមានសភាពខុស និងទៀង ដោយអាសេវនប្បច្ច័យ អនិយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយអាសេវនប្បច្ច័យ។
[១៨៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអាសេវនប្បច្ច័យ គឺគោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
ID: 637829755082631665
ទៅកាន់ទំព័រ៖