ព្រះត្រៃបិដក ភាគ ៩៩
[១៨៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្ដកក្ខន្ធ ដោយកម្មប្បច្ច័យ។
[១៨៨] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកវិបាកក្ខន្ធផង ពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១៨៩] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយកម្មប្បច្ច័យ បានដល់ចេតនា ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ [១៩០] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយកម្មប្បច្ច័យ។
ID: 637829755326711659
ទៅកាន់ទំព័រ៖