ព្រះត្រៃបិដក ភាគ ៩៩
[១៩៤] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយវិបាកប្បច្ច័យ គឺវិបាកក្ខន្ធ១ ដែលមិនទៀង ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ។
[១៩៥] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។
[១៩៦] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[១៩៧] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមិនទៀង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។
ID: 637829755883905172
ទៅកាន់ទំព័រ៖